គេហទំព័រនេះត្រូវបានឧទ្ទិសកុសលដល់ឧបករណ៍ចាប៉ីដងវែង និងការលេងផងដែរ ដែលទាំងពីរនេះត្រូវបានទទួលការការពារដោយអង្គការយូណេស្កូនៅឆ្នាំ 2016 ទៅលើ "បញ្ជីបេតិកភណ្ឌអរូបីយដែលត្រូវការការការពារជាបន្ទាន់" ។
មានការស្រាវជ្រាវតិចតួចត្រូវបានធ្វើលើឧបករណ៍នេះ។ គេហទំព័រនេះ ដំណើរបានដោយសារតែមានក្រុមពហុជំនាញ កំពុងតែធ្វើការងារយ៉ាងសកម្មលើគម្រោងនេះជារៀងរាល់ថ្ងៃ។
អត្ថបទនីមួយៗដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រនេះត្រូវបានចុះហត្ថលេខាដោយអ្នកនិពន្ធ ដូច្នេះកម្មសិទ្ធិបញ្ញាត្រូវបានទទួស្គាល់ ហើយយើងសង្ឃឹមថានិងត្រូវបានមានការគោរព។
ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការអាន យើងនិងធ្វើការសរសេរត្រឹមតែពាក្យ ចាប៉ី ជំនួសឲ្យពាក្យ ចាប៉ីដងវែង ដែលពាក្យចាប៉ីដងវែង ត្រូវបានទទួលស្គាល់ដោយអង្គការ យូណេស្កូ ។